Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disaster

Social security
មានការព្រមព្រៀងគ្នារួចហើយ រវាងអាជ្ញាធរនិង ប្រជាពលរដ្ឋចំនួន៦ គ្រួសារ ដែលមានទីលំនៅ នៅមុខបរិវេណសាលាបឋមសិក្សា និងវត្តអង្គខ្មៅ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ លោក ហន ភក្តី អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រជាពលរដ្ឋចំនួន៦ គ្រួសារ ដែលមានទីលំនៅ នៅមុខបរិវេណសាលាបឋមសិក្សាអង្គខ្មៅ និងវត្តអង្គខ្មៅ ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅអគាររដ្ឋបាលខេត្ត (សាលប្រជុំ កង ហ៊ាង,ជាន់ទី១)។


Social security
យុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារ: ថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ
កំពង់ស្ពឺ÷រសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ លោក ហេង ស៊ីណា នាយករដ្ឋបាលស្រុកគងពិសី សមាជិកគណៈកម្មាធិការស្រុក អនុប្រធានយុវជនស្រុក និងជាក្រុមការងារចុះជួយឃុំព្រៃញាតិ បានបន្តអញ្ជើញដឹកនាំយុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារ: ថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ ស្ថិតនៅភូមិព្រៃជរ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សកម្មភាពនេះធ្វើឡើងជារៀងរាល់សប្តាហ៍នៅថ្ងៃអាទិត្យ ដែលមានការនិមន្តចូលរួមពីព្រះតេជគុណចៅអធិការវត្តអង្គតាភេម យុវជនគណបក្សស្រុក ថ្នាក់ដឹកនាំគណបក្សឃុំព្រៃញាតិ និងយុវជនគណបក្សឃុំ-ភូមិ ។ សម្ភារៈ និងថវិកានេះបានពីការចូលរួមឧបត្ថម្ភរបស់ព្រះតេជគុណ ព្រមជាមួយក្រុមយុវជនស្រុក ឃុំ ទាំងអស់គ្នា ក្នុង១គ្រួសារៗទទួលបានអង្គរ២៥ គីឡូក្រាម ទឹកសុទ្ធ មួយកេស មីមួយកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាចំនួន ៤០,០០០រៀល។


Social security
កិច្ចប្រជុំសាមញ្ញរបស់គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារថ្នាក់ខេត្តលើកទី ២១ អាណិតទី ៤ ខែមិថុនា ឆ្នាំ ២០២៦
កំពង់ស្ពឺ÷ សំណូមពរដល់សមាជិកសមាជិកា គណៈកម្មាធិការ គ.ក.ស.ក.ខេត្ត បូកសរុបជូនអង្គប្រជុំ ពិនិត្យលើរបាយកាណ៍ប្រចាំខែមិថុនាដែលក្រុមការងារអចិន្ត្រៃយ៍គ.ក.ស.ក.ខេត្ត តើមានអ្វីបន្ថែមបន្ថយដែឬទេ? និង ស្នើសុំសមាជិកអង្គប្រជុំចូលរួម ផ្តល់ជាមតិបំពេញបន្ថែមដើម្បីមាន របាយការណ៍ពេញលេញគ្រប់ជ្រុងជ្រោយ លោកជំទាវ ចន យឿន សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត មានប្រសាសន៍ដូច្នេះគ្រាដែលលោកជំទាវបានអញ្ជើញជាធិបតីក្នុងពិធីប្រជុំសាមញ្ញរបស់គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារថ្នាក់ខេត្តលើកទី ២១ អាណិតទី ៤ ខែមិថុនា ឆ្នាំ ២០២៦ ដោយមានសមាសភាពចូលរួមពីតំណាងក្រុងស្រុកទាំង៩ មន្ទីរអង្គភាពពាក់ព័ន្ធសរុបប្រមាណជា ៣៤ នាក់ អគាររដ្ឋបាលខេត្ត សាលប្រជុំ យឹម សុខុម នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៦។


Social security
នាយករងរដ្ឋបាលខេត្ត ដឹកនាំកិច្ចប្រជុំដោះស្រាយករណីប្រជាពលរដ្ឋ ៤៥គ្រួសារ ស្នើសុំចេញបណ្ណកម្មសិទ្ធិដីធ្លី ស្ថិតនៅស្រុកភ្នំស្រួច
កំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ជេត ដុំ នាយករងរដ្ឋបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងដោះស្រាយករណីប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ដែលបានស្នើសុំចេញបណ្ណកម្មសិទ្ធិដីធ្លី ប៉ុន្តែត្រូវបានឈ្មោះ សេង វួចលាង ដាក់ពាក្យប្តឹងជំទាស់មិនឱ្យមានការចេញបណ្ណកម្មសិទ្ធិជូន ដីទំនាស់ខាងលើនេះ មានទីតាំងស្ថិតនៅក្នុងភូមិតាឡាត់ចាស់ និងភូមិរំដួល ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ តំណាងអាជ្ញាធរស្រុកភ្នំស្រួច អាជ្ញាធរឃុំ មេភូមិ ព្រមទាំងមន្ត្រីបច្ចេកទេសជាច្រើនរូប។


Social security
នាំយកគ្រឿង ឧបភោគ បរិភោគ បច្ច័យមួយចំនួន ចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋទីទ័លក្របំផុត ឈ្មោះ កង ភាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលទទួលមរណៈភាពដោយរោគាពាធ
សាខាកក្រក ខេត្តកំពង់ស្ពឺ÷ ក្រោយទទួលបានព័ត៌មានតាមបណ្ដាសង្គម នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកស្រី មាស ចន្នី នាយិកាសាខា លោក កង ប៊ុនណាត អភិបាលស្តីទីស្រុកភ្នំស្រួច និងសហការី បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកគ្រឿង ឧបភោគ បរិភោគ បច្ច័យមួយចំនួន ចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋទីទ័លក្របំផុត ឈ្មោះ កង ភាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលទទួលមរណៈភាពដោយរោគាពាធ ស្ថិតនៅភូមិព្រៃពយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។


Social security
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៥
AKP កំពង់ស្ពឺ៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ---ឯកឧត្តម អោ វណ្ណថេន សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ គា សុភូ អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ (លើកទី១៩ ឆ្នាំ២០២៥) ត្រូវបានប្រារព្ធឡើងយ៉ាងទូលំទូលាយទូទាំងប្រទេសក្រោមប្រធានបទ៖ «យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» ។

