Provincial News

វេទិកាពហុភាគី អ្នកពាក់ព័ន្ធខ្សែច្រវាក់ តម្លៃកម្រិតចង្កោម (MSP) ស្រូវប្រណីត ស្ថិតនៅក្នុងភូមិដើមផ្តៀក ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច
Business
វេទិកាពហុភាគី អ្នកពាក់ព័ន្ធខ្សែច្រវាក់ តម្លៃកម្រិតចង្កោម (MSP) ស្រូវប្រណីត ស្ថិតនៅក្នុងភូមិដើមផ្តៀក ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច
(កំពង់ស្ពឺ)៖ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ លោក ទី ណារ៉ុង និងលោកស្រី សំ ស្រីនាង មន្រ្តីបង្គោល គម្រោង អេមស៍ បានសម្របសម្រួលរៀបចំ វេទិកាពហុភាគី អ្នកពាក់ព័ន្ធខ្សែច្រវាក់ តម្លៃកម្រិតចង្កោម (MSP) ស្រូវប្រណីត ស្ថិតនៅក្នុងភូមិដើមផ្តៀក ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី ប្រធាន/អនុប្រធាន សមាជិកចង្កោមអាជីវកម្ម អ្នកប្រមូលទិញ, BCF និងARDB សរុបចំនួន ៤០នាក់ ក្នុងនោះស្រ្តី ២៦នាក់។ លទ្ធផលៈ ក្រោយពីបានពិភាក្សាតាមរបៀបវារៈបន្តបន្ទាប់មកអង្គប្រជុំបានសម្រប សម្រួលចុះកិច្ចសន្យាទិញ លក់ស្រូវចំនួន៥ ជាមួយឈ្មួញប្រមូលទិញ ក្នុងក្នុងតំបន់ (លោក ផន បញ្ញា, ០៩៦ ៧៣៩៩៩០២ ) ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
លោក ស្រី វណ្ណា :ការសម្របសម្រួលរៀបចំ វេទិកាពហុភាគី អ្នកពាក់ព័ន្ធខ្សែច្រវាក់តម្លៃកម្រិតចង្កោម (MSP) ស្រូវប្រណី ជារឿងដ៏សំខាន់ណាស់សម្រាប់ប្រជាកសិករ
Business
លោក ស្រី វណ្ណា :ការសម្របសម្រួលរៀបចំ វេទិកាពហុភាគី អ្នកពាក់ព័ន្ធខ្សែច្រវាក់តម្លៃកម្រិតចង្កោម (MSP) ស្រូវប្រណី ជារឿងដ៏សំខាន់ណាស់សម្រាប់ប្រជាកសិករ
(កំពង់ស្ពឺ)៖ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារគម្រោង AIMS-AF ខេត្តកំពង់ស្ពឺ ដឹកនាំ លោក ស្រី វណ្ណា និងលោកស្រី ភិន សុវណ្ណកនិកា មន្រ្តីបង្គោលគម្រោងអេមស៍ បានសម្របសម្រួលរៀបចំ វេទិកាពហុភាគី អ្នកពាក់ព័ន្ធខ្សែច្រវាក់តម្លៃកម្រិតចង្កោម (MSP) ស្រូវប្រណីត ស្ថិតនៅក្នុងភូមិត្រពាំងកក់ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី ប្រធាន/អនុប្រធាន សមាជិកចង្កោមអាជីវកម្ម អ្នកប្រមូលទិញ, ធនាគាARDB BCF និងសមាជិកចង្កោម សរុបចំនួន ៤២នាក់ ក្នុងនោះស្រ្តី ១៣នាក់។ លទ្ធផលៈ ក្រោយពីបានពិភាក្សាតាមរបៀបវារៈបន្តបន្ទាប់មកអង្គប្រជុំបានសម្រប សម្រួលចុះកិច្ចសន្យាទិញ លក់ស្រូវចំនួន៥ ជាមួយឈ្មួញប្រមូលទិញ ក្នុងក្នុងតំបន់ (លោក ខៀវ ណាំ, ០៩៧ ៦២១០ ០០៥ )
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពសហគមន៍ សហភាពសហគមន៍កសិកម្ម ធុរកិច្ចកសិកម្ម
Business
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពសហគមន៍ សហភាពសហគមន៍កសិកម្ម ធុរកិច្ចកសិកម្ម
កំពង់ស្ពឺ៖ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក ញ៉ឹល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានអញ្ជើញជាគណ:អធិបតីភាពក្នុងពិធីបើក សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពសហគមន៍ សហភាពសហគមន៍កសិកម្ម ធុរកិច្ចកសិកម្ម និងផ្គូរផ្គងអាជីវកម្មខេត្តកំពង់ស្ពឺ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងវប្បធម៌ និងជាប្រធានវិទ្យាស្ថានចិន នៃរាជបណ្ឌិត្យសភាកម្ពុជា លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង/ស្រុកទាំង៩ តំណាងធនាគារ អង្គការដៃគូអភិវឌ្ឍន៍ តំណាងម្ចាស់ក្រុមហ៊ុន និងវិស័យឯកជន សរុបអ្នកចូលរួមទាំងអស់ប្រមាណជា ១៥០នាក់។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បើកសម្ពោធ «យុទ្ធនារការផលិតផលជាតិ Made in Cambodia»  ដើម្បីលើកកម្ពស់ស្នាដៃកូនខ្មែរ និងពង្រីកទីផ្សារ SMEs
Business
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បើកសម្ពោធ «យុទ្ធនារការផលិតផលជាតិ Made in Cambodia»  ដើម្បីលើកកម្ពស់ស្នាដៃកូនខ្មែរ និងពង្រីកទីផ្សារ SMEs
កំពង់ស្ពឺ៖ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦---លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  លោក ជាវ វិជ្ជាក់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាគណ:អធិបតីក្នុងពិធីសម្ពោធ «យុទ្ធនាការផលិតផលជាតិ Made in Cambodia» ដើម្បីជំរុញ គាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម SMEs សិប្បកម្ម និងអ្នកកែច្នៃក្នុងស្រុក មានឱកាសបង្ហាញសក្តានុពលផលិតផលរបស់ខ្លួនបញ្ជ្រាបចូលក្នុងទីផ្សារ  ពិធីប្រារព្ធធ្វើនៅបរិវេណសួនសម្តេចព្រះសង្ឃរាជ ជួន ណាត ខេត្តកំពង់ស្ពឺ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត កងកម្លាំងប្រដាប់អាវុធ ម្ចាស់ផ្សារទំនើប ម៉ាត មីនីម៉ាត និងសិប្បកម្មផលិត និងកែច្នៃក្នុងស្រុកសហគ្រាសធុនមីក្រូ តូចនិងមធ្យម ជាច្រើនកុះករ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More