ឯកឧត្តម សុខ ប្រសិទ្ធិ ទទួលជួបពិភាក្សាការងារជាមួយ សហស្ថាបនិក និងអគ្គនាយិកា សាលាអន្តរជាតិ វេស្តប្រីជភ្នំពេញ

ឯកឧត្តម សុខ ប្រសិទ្ធិ ទទួលជួបពិភាក្សាការងារជាមួយ សហស្ថាបនិក និងអគ្គនាយិកា សាលាអន្តរជាតិ វេស្តប្រីជភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារអាហារូបករណ៍ ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ស៊ីន ស៊ីវឿន សហស្ថាបនិក និងអគ្គនាយិកា សាលាអន្តរជាតិ វេស្តប្រីជភ្នំពេញ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ទីស្តីការក្រសួងព័ត៌មាន ដើម្បីពិភាក្សាស្វែងយល់អំពីសក្តានុពលនៃការអប់រំស្តង់ដាអន្តរជាតិ ការតម្រង់ទិសភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ព្រមទាំងកិច្ចសហប្រតិបត្តិកាលើការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ជូនបុត្រធីតាមន្ត្រីរាជការ និងការត្រៀមរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងភាគីទាំងពីរ។

ព័ត៌មានពាក់ព័ន្ធ

សៅរ៍ទី៣០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២និង៣០នាទីរសៀល តាមប្រព័ន្ធ Zoom
សន្តិសុខសង្គម
សៅរ៍ទី៣០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២និង៣០នាទីរសៀល តាមប្រព័ន្ធ Zoom
✅កិច្ចប្រជុំ ជនបង្គោលទទួលបន្ទុកការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការ  ស.ស.យ.ក. រាជធានី-ខេត្ត  ក្រុមការងារវិស័យ និងនីតិបុគ្គល ចំណុះគណៈកម្មាធិការកណ្តាលបានប្រជុំរៀបចំផ្សព្វផ្សាយស្តីពីការរៀបចំពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ដឹកនាំដោយ ៖ ឯកឧត្តមបណ្ឌិត សោម រតនា សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាប្រធានក្រុមការងារជនបង្គោលទទួលបន្ទុកការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការ ស.ស.យ.ក. និងមានការចូលរួមកិច្ចប្រជុំនេះផងដែរ រួម៖
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
#ព័ត៌មានបឋម! វេលាម៉ោង ១៨:៥៤នាទី  ថៃ្ងទី៣១ ខែតុលា ឆ្នាំ២០២៦ ស្ដីពីករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករ-កម្មការិនី រោងចក្រ បានជួបគ្រោះថ្នាក់រវាងរថយន្ដដឹកថ្មមួយគ្រឿងក្នុងទិសដៅបញ្រ្ចាសគ្នាលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០

ស្ដីពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹកកម្មករ-កម្ម​ការិនី​ រោងចក្រ​ បានជួបគ្រោះថ្នាក់រវាងរថយន្ដដឹកថ្មមួយគ្រឿង​ក្នុងទិសដៅបញ្រ្ចាសគ្នា​លើកំណាត់ផ្លូវជាតិលេខ៤១​ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៩-៣០​ ស្ថិត​នៅ​ភូមិបេង​ ឃុំ​ស្ដុក​ ស្រុក​គងពិសី​ ខេ​ត្ត​កំពង់​ស្ពឺ​ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
គណៈកម្មាធិការគណបក្សខេត្តក្រចេះ និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត
សន្តិសុខសង្គម
គណៈកម្មាធិការគណបក្សខេត្តក្រចេះ និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត
AKP ក្រចេះ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការគណបក្សខេត្តក្រចេះ និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត នាចុងសប្តាហ៍នេះ នៅសាលមហោស្រពខេត្តក្រចេះ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យប្រណាំងទូកខ្នាតអន្តរជាតិ ទូកផ្កាចារ ទូកត្នោត ទូកខ្ទះ ថ្នាក់ខេត្ត( ២៤ វិច្ឆិកា) និងពិធីបុណ្យភ្នំ (០៥.០៦ ខែវិច្ឆិកា)
សន្តិសុខសង្គម
កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យប្រណាំងទូកខ្នាតអន្តរជាតិ ទូកផ្កាចារ ទូកត្នោត ទូកខ្ទះ ថ្នាក់ខេត្ត( ២៤ វិច្ឆិកា) និងពិធីបុណ្យភ្នំ (០៥.០៦ ខែវិច្ឆិកា)
ថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យប្រណាំងទូកខ្នាតអន្តរជាតិ ទូកផ្កាចារ ទូកត្នោត ទូកខ្ទះ ថ្នាក់ខេត្ត( ២៤ វិច្ឆិកា) និងពិធីបុណ្យភ្នំ (០៥.០៦ ខែវិច្ឆិកា) នាពេលខាងមុខ ក្រោមអធិបតីភាព ឯកឧត្ដម ហន ភក្តី អភិបាលរងខេត្ត តំណាង ឯកឧត្ដមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
#គ្មានអ្វីស្នើនឹងការគោរពច្បាប់នោះទេ #ជីវិតអ្នកនិងជីវិតគ្រួសារអ្នកដទៃពឹងលើយើងម្នាក់ៗ
សន្តិសុខសង្គម
#គ្មានអ្វីស្នើនឹងការគោរពច្បាប់នោះទេ #ជីវិតអ្នកនិងជីវិតគ្រួសារអ្នកដទៃពឹងលើយើងម្នាក់ៗ
(កំពង់ស្ពឺ)៖ ដោយអនុវត្ដតាមការណែនាំដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី តាប់ លន ស្នងការរង ទទួលផែនការងារសណ្ដាប់ធ្នាប់ នៅថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ កំលាំងនគរបាល នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះអនុវត្ដការងារតាមកម្មវិធីចុះរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ដោយធ្វើការសហការជាមួយអធិការដ្ឋាននគរបាលក្រុង/ស្រុក កំណត់គោលដៅនៃការផ្សព្វផ្សាយអប់រំដល់អ្នកធ្វើដំណើរឆ្លងកាត់តាមបណ្ដាផ្លូវជាតិ-ផ្លូវកៅស៊ូក្នុងខេត្ដ ដើម្បីទប់ស្កាត់កាត់បន្ថយករណីកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ក្នុងនោះក៏ឆ្លៀតធ្វើការអប់រំណែនាំដល់អ្នកបើកបរម៉ូតូ រឺម៉ក រថយន្តប្រភេទទេសចរណ៍ និងរថយន្ដដឹកទំនិញ ទាំងការពាក់មួកសុវត្ថិភាព ការបិទចំនាំងផ្លាតនៅផ្នែកខាងក្រោយនៃរឺម៉ក ការផ្ទុកទំនិញ ការកែភ្លើងដែលនាំ ឱ្យចាំងប៉ះពាល់ដល់ការធ្វើដំណើរអ្នកដទៃ ការបំពាក់សុីភ្លេរកែច្នៃខុសពីប្រភេទដើមនៃយានយន្ដ ភាគច្រើនរថយន្តប្រភេទធន់ធ្ងន់។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
បើកកិច្ចប្រតិបត្តិការច្បាមមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ដោយសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសាលា ឈានទៅឃាត់មុខសញ្ញាសង្ស័យ
សន្តិសុខសង្គម
បើកកិច្ចប្រតិបត្តិការច្បាមមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ដោយសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសាលា ឈានទៅឃាត់មុខសញ្ញាសង្ស័យ
(កំពង់ស្ពឺ)៖ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៣:២០នាទី កំលាំងផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ចុះស្រាវជ្រាវនិងបើកកិច្ចប្រតិបត្តិការច្បាមមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ដោយសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសាលា ឈានទៅឃាត់មុខសញ្ញាសង្ស័យឈ្មោះ ហៅ សុខបុន ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិក្បាលថ្នល់ ឃុំកក់ស្រុកបសេដ្ឋ ដោយបនធ្វើការត្រួតពិនិត្យដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់,ទូរស៍ព្ទដៃ១គ្រឿងម៉ូតូ១គ្រឿងលេខកំពង់ស្ពឺ1L-9969 និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនខ្សៀរចំនួន១ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត

ព័ត៌មានថ្មីៗ

សៅរ៍ទី៣០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២និង៣០នាទីរសៀល តាមប្រព័ន្ធ Zoom
សន្តិសុខសង្គម

សៅរ៍ទី៣០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២និង៣០នាទីរសៀល តាមប្រព័ន្ធ Zoom

✅កិច្ចប្រជុំ ជនបង្គោលទទួលបន្ទុកការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការ  ស.ស.យ.ក. រាជធានី-ខេត្ត  ក្រុមការងារវិស័យ និងនីតិបុគ្គល ចំណុះគណៈកម្មាធិការកណ្តាលបានប្រជុំរៀបចំផ្សព្វផ្សាយស្តីពីការរៀបចំពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ដឹកនាំដោយ ៖ ឯកឧត្តមបណ្ឌិត សោម រតនា សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាប្រធានក្រុមការងារជនបង្គោលទទួលបន្ទុកការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការ ស.ស.យ.ក. និងមានការចូលរួមកិច្ចប្រជុំនេះផងដែរ រួម៖

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមការងារឃុំព្រះនិព្វាន្ត ចុះនាំយកថវិកាចូលរួមរំលែកទុក្ខដល់គ្រួសារសពលោកយាយ សេក ញ៉ឹង នៅឃុំព្រះនិព្វាន្ត ស្រុកគងពិសី
នយោបាយ

ក្រុមការងារឃុំព្រះនិព្វាន្ត ចុះនាំយកថវិកាចូលរួមរំលែកទុក្ខដល់គ្រួសារសពលោកយាយ សេក ញ៉ឹង នៅឃុំព្រះនិព្វាន្ត ស្រុកគងពិសី

កំពង់ស្ពឺ÷ ថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោក ខៀវ ស៊ីផា សមាជិកក្រុមប្រឹក្សាឃុំ និងជាតំណាងលោកមេឃុំព្រះនិព្វាន្ត រួមជាមួយមេភូមិ បាននាំយកថវិកាចំនួន ៤០០,០០០រៀល ទៅចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយជាមួយគ្រួសារសពប្រជាពលរដ្ឋឈ្មោះ សេក ញ៉ឹង ភេទស្រី អាយុ ៩១ឆ្នាំ ដែលបានទទួលមរណភាពដោយជរាពាធ នៅភូមិលៀក ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកបណ្ឌិត ហ៊ួ វណ្ណៈ ដឹកនាំក្រុមការងារចុះមូលដ្ឋាន ចូលរួមបុណ្យកឋិនទានសាមគ្គី និងប្រគេនបច្ច័យនៅវត្តអង្គលំទង ឃុំស្នំក្រពើ
នយោបាយ

លោកបណ្ឌិត ហ៊ួ វណ្ណៈ ដឹកនាំក្រុមការងារចុះមូលដ្ឋាន ចូលរួមបុណ្យកឋិនទានសាមគ្គី និងប្រគេនបច្ច័យនៅវត្តអង្គលំទង ឃុំស្នំក្រពើ

កំពង់ស្ពឺ÷ ថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត ហ៊ួ វណ្ណៈ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្នំក្រពើ និងជាតំណាងឯកឧត្តម លី ណាវុឌ្ឍ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្នំក្រពើ បានដឹកនាំក្រុមការងារចុះមូលដ្ឋានថ្នាក់កណ្តាល និងថ្នាក់ភូមិ-ឃុំ ចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តអង្គលំទង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រមទាំងបានចូលរួមបច្ច័យចំនួន ៥០០,០០០រៀល សម្រាប់កសាងនិងទ្រទ្រង់វត្តអារាមផងដែរ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៦ ឃុំមហាឫស្សី
នយោបាយ

ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៦ ឃុំមហាឫស្សី

កំពង់ស្ពឺ÷ ថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាឫស្សី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ប្រធានគណបក្សឃុំ សមាជិកអចិន្ត្រៃយ៍បក្សឃុំ និងប្រធាន អនុប្រធាន សមាជិកសាខាបក្សភូមិ និងយុវជនបក្សឃុំ សរុបចំនួន ៤៥នាក់ (ស្រី ១០នាក់) ដែលប្រារព្ធធ្វើឡើងនៅស្នាក់ការគណបក្សឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត