
#គ្មានអ្វីស្នើនឹងការគោរពច្បាប់នោះទេ #ជីវិតអ្នកនិងជីវិតគ្រួសារអ្នកដទៃពឹងលើយើងម្នាក់ៗ
(កំពង់ស្ពឺ)៖ ដោយអនុវត្ដតាមការណែនាំដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី តាប់ លន ស្នងការរង ទទួលផែនការងារសណ្ដាប់ធ្នាប់ នៅថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ កំលាំងនគរបាល នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះអនុវត្ដការងារតាមកម្មវិធីចុះរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ដោយធ្វើការសហការជាមួយអធិការដ្ឋាននគរបាលក្រុង/ស្រុក កំណត់គោលដៅនៃការផ្សព្វផ្សាយអប់រំដល់អ្នកធ្វើដំណើរឆ្លងកាត់តាមបណ្ដាផ្លូវជាតិ-ផ្លូវកៅស៊ូក្នុងខេត្ដ ដើម្បីទប់ស្កាត់កាត់បន្ថយករណីកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ក្នុងនោះក៏ឆ្លៀតធ្វើការអប់រំណែនាំដល់អ្នកបើកបរម៉ូតូ រឺម៉ក រថយន្តប្រភេទទេសចរណ៍ និងរថយន្ដដឹកទំនិញ ទាំងការពាក់មួកសុវត្ថិភាព ការបិទចំនាំងផ្លាតនៅផ្នែកខាងក្រោយនៃរឺម៉ក ការផ្ទុកទំនិញ ការកែភ្លើងដែលនាំ ឱ្យចាំងប៉ះពាល់ដល់ការធ្វើដំណើរអ្នកដទៃ ការបំពាក់សុីភ្លេរកែច្នៃខុសពីប្រភេទដើមនៃយានយន្ដ ភាគច្រើនរថយន្តប្រភេទធន់ធ្ងន់។










