
បើកវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ និងក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍
រសៀលថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោក ស្រ៊ុន ស្រ៊ន់ ប្រធានគណៈកម្មាធិសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ បានអញ្ជេីញជាអធិបតីភាពក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ និងក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍ ។ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រីប្រធាន ស.ស.យ.ក.ក្រុង ស្រុកទាំង៩ និងសមាជិក សមាជិកា សរុប១៧៦ នាក់ ៕ #រួមគ្នាដេីម្បីកំពង់ស្ពឺ #សសយកខេត្តកំពង់ស្ពឺ #UYFC #តេឡេក្រាម 🙏 https://t.me/UYFCKSP








