
ស្រុកបសេដ្ឋ រៀបចំវគ្គផ្សព្វផ្សាយស្ដីពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្ដម កែ រិទ្ធី
កំពង់ស្ពឺ៖ ថ្មីនេះរដ្ឋបាលស្រុកបសេដ្ឋ សហការជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ បានរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ច្រាបការយល់ដឹងស្ដីពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា»។ កម្មវិធីដ៏មានសារៈសំខាន់នេះ បានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម កែ រិទ្ធី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។











