
យុវជន ស.ស.យ.ក សង្កាត់ទួលល្វា ចុះសម្អាតអនាម័យបរិស្ថាន និងជួសជុលផ្លូវជាតិលេខ ៥៧ សម្រួលការធ្វើដំណើរជូនពលរដ្ឋ
កម្លាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មូលដ្ឋានសង្កាត់ទួលល្វា បានសហការជាមួយអាជ្ញាធររដ្ឋបាលសង្កាត់ និងមេភូមិ ចុះធ្វើសកម្មភាពប្រមូលរើសសំរាមកែលម្អបរិស្ថានតាមដងផ្លូវជាតិលេខ ៥៧ ព្រមទាំងជួសជុលអ៊ុតកៅស៊ូត្រង់ចំណុចរង្វង់មូលអូរច្រា កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពធ្វើដំណើរក្នុងមូលដ្ឋាន។











