
កិច្ចប្រជុំត្រៀមលក្ខណៈរក្សាសន្តិសុខ ក្នុងកម្មវិធីឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញកាន់បិណ្ឌទី១០ នៅវត្តស្រះសម្ដេចព្រះសង្ឃរាជ ជួន ណាត ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ កិច្ចប្រជុំមួយត្រូវបានប្រារព្ធឡើងដើម្បីពិនិត្យ និងត្រៀមលក្ខណៈរក្សាសន្តិសុខក្នុងពិធីដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញកាន់បិណ្ឌទី១០ នៅវត្តស្រះសម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលមានទីតាំងស្ថិតនៅក្នុងឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។









