
ក្រុមការងារ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បាននាំយកថ្នាំពេទ្យជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យ ចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅភូមិគោកកណ្ដាល ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំភក្ដី ស្រុកបសេដ្ឋ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត វង្ស វ៉ាន់នី អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្ដី និងក្រុមការងារគ្រូពេទ្យគណបក្សប្រជាជនកម្ពុជាឃុំភក្ដី តំណាង ឯកឧត្តម លី ចាន់សុភក្ដី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្ដី រួមជាមួយគណៈអចិន្ត្រៃយ៍គណបក្សឃុំ និងសាខាបក្សភូមិ (សរុបចំនួន ៩នាក់ ស្រី ២នាក់) បានចុះពិនិត្យព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ២៨ខ្នងផ្ទះ សរុប ១១២នាក់ ក្នុងនោះស្រី ៧៨នាក់។











