
ឯកឧត្តម នេត្រ ភក្ត្រា អញើញចែកអំណោយជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះ
ឯកឧត្តម នេត្រ ភក្ត្រា អញើញចែកអំណោយជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះ

ឯកឧត្តម នេត្រ ភក្ត្រា អញើញចែកអំណោយជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះ













កំពង់ស្ពឺ៖ ថ្មីនេះរដ្ឋបាលស្រុកបសេដ្ឋ សហការជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ បានរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ច្រាបការយល់ដឹងស្ដីពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា»។ កម្មវិធីដ៏មានសារៈសំខាន់នេះ បានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម កែ រិទ្ធី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។


រសៀលថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោក ស្រ៊ុន ស្រ៊ន់ ប្រធានគណៈកម្មាធិសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ បានអញ្ជេីញជាអធិបតីភាពក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ និងក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍ ។ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រីប្រធាន ស.ស.យ.ក.ក្រុង ស្រុកទាំង៩ និងសមាជិក សមាជិកា សរុប១៧៦ នាក់ ៕ #រួមគ្នាដេីម្បីកំពង់ស្ពឺ #សសយកខេត្តកំពង់ស្ពឺ #UYFC #តេឡេក្រាម 🙏 https://t.me/UYFCKSP


កំពង់ស្ពឺ៖ រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ សាលាខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការអនុវត្តការងារផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្ត ដំណាក់កាលទី២ (ផ.អ.៥ ទី២) ប្រចាំខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោក ងួន ឡាញ់ នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ។


ឯកឧត្តម ឈួរ សុបញ្ញា ប្រធានសមាគមសីលធម៌អន្តរជំនានបានលើកឡើងពីការពិភាក្សាវែកញែកតាមបណ្តាញសង្គមពាក់ព័ន្ធទៅនឹងបញ្ហាពិធីបោះបាយបិណ្ឌអំឡុងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌថា នៅក្នុងរដូវកាលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ សង្គមយើងតែងតែមានការទាស់ទែង និងពិភាក្សាគ្នាយ៉ាងក្តៅគគុកលើប្រធានបទ «ការបោះបាយបិណ្ឌ»។ ម្ខាងទាមទារឱ្យលុបបំបាត់ចោលទាំងស្រុងដោយអាងលើធម៌វិន័យព្រះពុទ្ធសាសនា ឯម្ខាងទៀតខិតខំពុះពារការពារប្រពៃណីដូនតា។
