
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី













ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយវឌ្ឍនភាពការងារ ៩ខែ ដើមឆ្នាំ២០២៦ របស់ក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ដាំ ដារីនី និង ឯកឧត្តម អ៊ិន ឃុន ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារជាង ២០០នាក់។ ក្នុងឱកាសនេះ ក្រុមការងារបាន ប្រកាសសមាសភាពថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបន្ថែមប្រមាណ ៩០នាក់ ក្នុង ៣មុខសញ្ញា រួមមាន៖ វិស័យអប់រំ វិស័យសុខាភិបាល និងនិវត្តជន-អតីតយុទ្ធជន។


រសៀលថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ មន្ទីរគណបក្សខេត្ត,ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត អញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួលបំពេញបន្ថែម និងតែងតាំងសមាសភាពយុវជនគណបក្សខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អនុប្រធាន និងលោក លោកស្រី សមាជិក សមាជិកាយុវជនគណបក្សខេត្ត សរុបចំនួន ១៥០នាក់ នៅសាលប្រជុំធំនៃមន្ទីរគណបក្សខេត្ត។


ខេត្តកំពង់ស្ពឺ៖ នៅទីស្នាក់ការគណបក្សស្រុកថ្ពង នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ភោគសុវណ្ណារិទ្ធរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យានវានុវត្តន៍ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្ពង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារបក្សប្រចាំខែកញ្ញា និងលើកទិសដៅបន្តសម្រាប់ខែតុលា ឆ្នាំ២០២៦។


កំពង់ស្ពឺ៖ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ០៨:២៧នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292(២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់ បានរាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ករណីរំលោភនៅចំណុចភូមិរ៉ា សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
