
លោកជំទាវប្រធានក្រុមការងារចុះស្រុកសំរោងទងបាននាំយកនូវទានចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃ
កំពង់ស្ពឺ÷ ព្រឹកថ្ងៃអាទិត្យ ៤ រោចខែទុតិយាសាឍឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ត្រូវនឹងថ្ងៃទី០២ខែសីហាឆ្នាំ២០២៦។ លោកជំទាវខេង សំវ៉ាដា អ្នកតំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ស្ពឺ អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសំរោងទង/ឃុំស្គុះ បានអញ្ជើញ ចូលរួមក្នុងពិធីបុណ្យសលាកភត្ត ប្រគេនព្រះសង្ឃចំនួន ១០៤ អង្គក្នុងនោះលោកជំទាវ ក្រុមគ្រួសារ និងសហការី ទទួលរៀបចំទេយ្យទាន ចង្ហាន់ ភេសជ្ជៈ បច្ច័យ ប្រគេនព្រះសង្ឃផ្ទាល់ចំនួន៣០ ព្រះអង្គ នៅវត្ត កោះពន្លាមានជ័យ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។











