
" រួមគ្នាដាំថ្ងៃនេះ ដើម្បីអនាគតបៃតងថ្ងៃស្អែក "
ព្រឹកថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោក ស្វាយ សារុន អភិបាលរងនៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារចូលរួមកម្មវិធីដាំកូនឈើចំនួន ៥៥០០ ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ក្រោមប្រធានបទ " រួមគ្នាដាំថ្ងៃនេះ ដើម្បីអនាគតបៃតងថ្ងៃស្អែក " ដោយមានការឧបត្ថម្ភ គាំទ្រ ពីគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ក្នុងនោះក៍មានការអញ្ជើញចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សា ឃុំចំបក់ និងប្រធានសហគមន៍ចំបក់ ប្រធាន អនុប្រធានប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបុគ្គលិក LOLC ផងដែរ។











