
ក្រុងច្បារមន មានសោភ័ណភាពស្រស់បំព្រង
ខេត្តកំពង់ស្ពឺ៖ យោងតាមកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សោភ័ណភាព និងសណ្តាប់ធ្នាប់អនាម័យក្នុងទីប្រជុំជន ឱ្យកាន់តែមានរបៀបរៀបរយ និងស្រស់ស្អាត នាពេលថ្មីៗនេះ គម្រោងរៀបចំសួនច្បារ និងការ៉ូឡាថ្មី ដែលស្ថិតនៅអមសងខាងផ្លូវជាតិលេខ៤ ត្រង់បរិវេណមុខមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមណ្ឌលសុខភាពរការទេព បានសម្រេចការសាងសង់ និងក្រាលការ៉ូឡា រួមទាំងការដាំសួនស្មៅរួចរាល់ជាស្ថាពរហើយ។











