
ក្រុមការងារឃុំព្រះនិព្វាន្ត ចុះនាំយកថវិកាចូលរួមរំលែកទុក្ខដល់គ្រួសារសពលោកយាយ សេក ញ៉ឹង នៅឃុំព្រះនិព្វាន្ត ស្រុកគងពិសី
កំពង់ស្ពឺ÷ ថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោក ខៀវ ស៊ីផា សមាជិកក្រុមប្រឹក្សាឃុំ និងជាតំណាងលោកមេឃុំព្រះនិព្វាន្ត រួមជាមួយមេភូមិ បាននាំយកថវិកាចំនួន ៤០០,០០០រៀល ទៅចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយជាមួយគ្រួសារសពប្រជាពលរដ្ឋឈ្មោះ សេក ញ៉ឹង ភេទស្រី អាយុ ៩១ឆ្នាំ ដែលបានទទួលមរណភាពដោយជរាពាធ នៅភូមិលៀក ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។








