
លោក ងួន វាសនា អភិបាលរងខេត្តកំពង់ស្ពឺ ចុះពិនិត្យទីតាំងរៀបចំ «ពិធីបុណ្យភ្នំ» នៅឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ»
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រតិភូចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមរៀបចំ «ពិធីបុណ្យភ្នំ» ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ស្ថិតនៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ»។











