
ស្នងការនគរបាលខេត្ដអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែតុលា និងផ្សព្វផ្សាយផែនការការពារពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទចូលបំពេញបេសកកម្មរក្សាសន្តិភាព UN..,
(កំពង់ស្ពឺ៖ នាព្រឹកថៃ្ងព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចប្រតិបត្តិការប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តខែវិច្ឆិកា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទចូលបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនិងដាក់សម្ភោធឪ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានានៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ(ACO)។








