នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញសង្ខេបជូនគណៈប្រតិភូអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា–ថៃ ក្នុងភូមិសាស្ត្រច្រកបឹងត្រកួន។ បទបង្ហាញនេះបានបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់កម្ពុជាក្នុងការគោរព និងអនុវត្តបទឈប់បាញ់ ព្រមទាំងសេចក្តីប្រកាសរួមយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។
Kampong speu provincial dept. of information អានបន្ត