
គណៈកម្មាធិការគណបក្សឃុំភក្តី បន្តលើកស្លាកសញ្ញាគណបក្សចំនួន ៣២ បន្ថែមទៀត នៅតាមភូមិនានា ក្រោមអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងក្រុមការងារ
កំពង់ស្ពឺ÷ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារនយោបាយ និងការស្តារ-កែលម្អសោភ័ណភាពសញ្ញាសម្គាល់គណបក្សនៅតាមមូលដ្ឋាន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានបន្តសកម្មភាពចុះលើកស្លាកសញ្ញាគណបក្សបានចំនួន ៣២ ស្លាក បន្ថែមទៀត នៅតាមបណ្តាភូមិចំនួន ៩ ក្នុងឃុំភក្តី។











