
ព្រះមន្ត្រីសង្ឃ និងព្រះគ្រូចៅអធិការវត្តក្នុងស្រុកបសេដ្ឋ នាំយកអំណោយមនុស្សធម៌ប្រគល់ជូនកាកបាទក្រហមកម្ពុជាស្រុក
ខេត្តកំពង់ស្ពឺ៖ ថ្មីនេះរដ្ឋបាលស្រុកបសេដ្ឋ បានសម្តែងនូវការថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះគ្រូអនុគណស្រុក ព្រះនាម សួន សុវណ្ណចាន់ដារ៉ា ព្រះចៅអធិការវត្តអង្គពពេល ព្រមទាំងព្រះមន្ត្រីសង្ឃស្រុក និងព្រះគ្រូចៅអធិការវត្តទាំងអស់ក្នុងស្រុកបសេដ្ឋ ដែលមានទឹកព្រះទ័យជ្រះថ្លាប្រកបដោយសេចក្តីសប្បុរស នាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនមកប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបសេដ្ឋ។










