
លោកស្រី ទ្បាវ សូថុល ចូលកាន់តំណែងផ្លូវការនៅរដ្ឋបាលស្រុកបសេដ្ឋ
ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលស្រុកបសេដ្ឋ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់តំណែងមុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកបសេដ្ឋ ជូនដល់ លោកស្រី ទ្បាវ សូថុល ដែលត្រូវបានផ្ទេរភារកិច្ចពីអភិបាលរងស្រុកភ្នំស្រួច មកកាន់មុខតំណែងថ្មីនេះ។ពិធីដ៏មានសារៈសំខាន់នេះ បានប្រារព្ធឡើងនាព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំសាលាស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។










