
អាជ្ញាធរឃុំស្នំក្រពើ នាំយកអំណោយ និងថវិកាចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពអ្នកគ្រូ ប្រាក់ ស្រីនាង
ខេត្តកំពង់ស្ពឺ៖ ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដ៏ក្រៀមក្រំនិងក្តីអាណិតអាសូរជាខ្លាំង លោក គង់ សាណូ សមាជិកក្រុមប្រឹក្សាឃុំ តំណាងឱ្យ លោក ពៅ ស៊ីណាត មេឃុំស្នំក្រពើ រួមជាមួយសមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិ បានអញ្ជើញចុះសំណេះសំណាល និងនាំយករួមមានសម្ភារៈ ស្បៀងអាហារ ព្រមទាំងថវិកា ទៅចូលរួមរំលែកមរណទុក្ខដល់គ្រួសារនៃសពអ្នកគ្រូ ប្រាក់ ស្រីនាង។








