
លោកជំទាវ ម៉ម សោភ័ណ្ឌ និងក្រុមការងារ នាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃព្រមទាំងឧបត្ថម្ភដល់យាយជី តាជី និងប្រជាការពារ ក្នុងឃុំព្រៃវិហារ
ខេត្តកំពង់ស្ពឺ៖ ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ម៉ម សោភ័ណ្ឌ តំណាងឯកឧត្តមសាស្ត្រាចារ្យ ស៊ុំ សត្ថា និងក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំព្រៃវិហារ ព្រមទាំងលោក មោគ ង៉ែត ប្រធានគណបក្សឃុំ និងក្រុមការងារ បានអញ្ជើញនាំយកទេយ្យទាន និងថវិកាប្រគេនដល់ព្រះសង្ឃក្នុងវត្តទាំង ៤ នៃឃុំព្រៃវិហារ រួមមាន វត្តអង្គមន្ត្រីម៉ី វត្តអង្គក្ដី វត្តអង្គដូនទេព និងវត្តដំណាក់ពង្រ។









