
ឯកឧត្តម ថេង បញ្ញាធន ចាត់តំណាងនាំយកបច្ច័យបុណ្យភ្ជុំបិណ្ឌ ជូនដល់វត្តអង្គតេម ស្រុកគងពិសី
ខេត្តកំពង់ស្ពឺ៖ ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ក្នុងបរិយាកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឯកឧត្តម ថេង បញ្ញាធន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃញាតិ បានចាត់តំណាងនាំយកថវិកាចំនួន ២០០,០០០រៀល ទៅប្រគល់ជូន និងចូលរួមបុណ្យភ្ជុំបិណ្ឌនៅវត្តអង្គតាភេម ស្ថិតក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។








