
លោកស្រី ទូច ថារី ប្រកាសតែងតាំងជា អភិបាលរង នៃគណៈអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជំនួសលោកស្រី ប៉ែន សុខុម ត្រូវបានផ្ទេរភារកិច្ច
កំពង់ស្ពឺ៖ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលក្រុងច្បារមន ត្រូវបានប្រកាសតែងតាំង លោកស្រី ទូច ថារី ឋានន្តរសក្តិវរមន្រ្តីថ្នាក់លេខ១ ជាអភិបាលរង នៃគណៈអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជំនួសលោកស្រី ប៉ែន សុខុម ត្រូវបានផ្ទេរភារកិច្ច ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំ នៃអាគាររដ្ឋបាលក្រុងច្បារមន ។










