
ក្រុមការងារបានអញ្ជើញទៅកាន់បិណ្ឌវេនទី៨ នៅវត្តត្រពាំងគង ដោយបានប្រគេនព្រះសង្ឃដល់វត្តចំនួន៣ គឺវត្តត្រពាំងគង វត្តរលាំងកំពូល និងវត្តក្តីល្វា ក្នុងឃុំត្រពាំងគង
ខេត្តកំពង់ស្ពឺ÷ ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម រិន វីរ: សមាជិកគណ:កម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងគង និងក្រុមការងារបានអញ្ជើញទៅកាន់បិណ្ឌវេនទី៨ នៅវត្តត្រពាំងគង ដោយបានប្រគេនព្រះសង្ឃដល់វត្តចំនួន៣ គឺវត្តត្រពាំងគង វត្តរលាំងកំពូល និងវត្តក្តីល្វា ក្នុងឃុំត្រពាំងគង ដោយ១វត្តទទួលបាន អង្ករ៥០គីឡូ មី១កេស ទឹកផ្លែឈើ១កេស ទឹកត្រី២យួរ ទឹកស៉ីអ៉ីវ២យួរ ត្រីខ១យួរ ទឹកសុទ្ធ១កេស ប្រេងឆា១ពីដុង សាប៊ូលាងចាន១ពីដុង ស្ករអំបិលប៊ីចេងខ្ទឹមសរ១កញ្ចប់ និងថវិកា៤២ម៉ីនរៀល។











