
លោកជំទាវ បណ្ឌិត ដាំ ដារីនី អនុប្រធានទី១ ចុះមូលដ្ឋានស្រុកបសេដ្ឋ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំបសេដ្ឋ បាននាំទេយ្យទាន និងច្ច័យប្រគេនព្រះសង្ឃ យាយជី តាជី និងពុទ្ធបរិស័ទចំណុះជើងវត្ត
កំពង់ស្ពឺ÷រសៀលថ្ងៃអាទិត្យ ទី ០៤ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ បណ្ឌិត ដាំ ដារីនី អនុប្រធានទី១ ចុះមូលដ្ឋានស្រុកបសេដ្ឋ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំបសេដ្ឋ បាននាំទេយ្យទាន និងច្ច័យប្រគេនព្រះសង្ឃ យាយជី តាជី និងពុទ្ធបរិស័ទចំណុះជើងវត្ត សរុបចំនួន១០០នាក់ នៅវត្តចំបក់ ខេត្តកំពង់ស្ពឺ។សរុបជាថវិកាចំនួន ៣៨០០០០០ រៀល។









