
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺដោយឥតគិតថ្លៃ សម្រេចបានជាង ១ម៉ឺន ១ពាន់នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចុះយុទ្ធនាការមនុស្សធម៌ដ៏ធំមួយ ដើម្បីផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឯវិទ្យាល័យកំពង់ស្ពឺ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។











