
រដ្ឋបាលស្រុកគង់ពិសីបានសាកសួរសុខទុក្ខ និងនាំនៅអំណោយចែកជូនដល់អ្នកដែលមានទុក្ខលំបាក
កំពង់ស្ពឺ÷ ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦-លោកស្រី សៀក សុខកល អភិបាលរងស្រុក តំណាងលោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគងពិសី រួមជាមួយក្រុមការងារ បានអញ្ជើញចូលរួមសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ អញ្ជើញចុះសួរសុខទុក្ខលោកតា យឹម អាត មានជំងឺរាំរៃខ្វិនជើងទាំងសងខាង នៅភូមិត្រពាំងក្រឡាញ់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភារៈរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា ១ដប និងថវិកាចំនួន ២០,០០០រៀល។











