
លោកអភិបាលស្រុកគងពិសីចុះសាកសួរសុខទុក្ខដល់សមាជិកឃុំស្នំក្រពើ
កំពង់ស្ពឺ÷ ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ -លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគណបក្សស្រុកគងពិសី រួមជាមួយលោកអនុប្រធានគណបក្សស្រុក លោក លោកស្រី ថ្នាក់ដឹកនាំគណបក្សស្រុក ឃុំ បានអញ្ជើញនាំយកសម្ភារៈ និងថវិកា សួរសុខទុក្ខលោក ស្វាយ ខុន សមាជិកក្រុមប្រឹក្សាឃុំស្នំក្រពើ ស្រុកគងពិសី ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិត្រាំខ្នារ នៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។











