
ទឹកចិត្តដឹងគុណ! ថ្នាក់ដឹកនាំស្រុកថ្ពង ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនលោកគ្រូចូលនិវត្តន៍ និងចាស់ព្រឹទ្ធាចារ្យ
កំពង់ស្ពឺ៖ ដើម្បីបង្ហាញពីការដឹងគុណ ការយកចិត្តទុកដាក់ និងការតបស្នងចំពោះគុណបំណាច់ដ៏ធំធេងរបស់លោកគ្រូអ្នកគ្រូចូលនិវត្តន៍ ក៏ដូចជាចាស់ព្រឹទ្ធាចារ្យដែលធ្លាប់បានលះបង់កម្លាំងកាយចិត្តក្នុងការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សកន្លងមក នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំស្រុកថ្ពង បានដឹកនាំក្រុមការងារចុះផ្ទះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លាជូនដល់លោកគ្រូ និងចាស់ព្រឹទ្ធាចារ្យចំនួន ៤រូប។







