
សកម្មភាពការងារកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមយ៉ាងសកម្មក្នុងការងារជួយសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ!!!
កំពង់ស្ពឺ៖ក្រោមការយកចិត្តទុកដាក់និងចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមយ៉ាងសកម្មក្នុងការងារចុះជួយសម្រួលចរាចរណ៍និងចម្លងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពេលចេញពីសាលារៀន និងប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងផ្លូវ នៅចំនុចសាលារៀនដើម្បីជៀសវាងនូវការកើតគ្រោះថ្នាក់ជាយថាហេតុក្នុងប្រការណាមួយ៕







