
❤️ កម្មវិធី ប៉ា ម៉ានី ❤️ ក្រោមពាក្យស្លោក ចូលរួមរីករាយជាមួយក្រុមគ្រួសារ
💕ប៉ាម៉ានី 💕នៅរសៀលថ្ងៃចន្ទទី២ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារសម្របសម្រួលការងារវិស័យសុខាភិបាល ខេត្តកំពង់ស្ពឺ របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដឹកនាំដោយ វេជ្ជបណ្ឌិត កែវ វណ្ណា តំណាង ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងសហការី បានចុះសួរសុខទុក្ខ លោកស្រី ជួប ចំរើនបញ្ញា ជាមន្រ្តី បម្រើការងាេនៅមណ្ឌលសុខភាព ដំណាក់ចាន់ ភូមិ ត្រពាំងអន្ទង់ ឃុំចាន់ សែន ស្រុក សាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋានផ្ទះលេខ ៩១៣ ផ្លូវ ៨៩ BT សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។










