
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ពង្រឹងវិន័យការងារ និងការទទួលខុសត្រូវរបស់មន្ត្រីរាជការ
កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំមន្ទីរ ដើម្បីពង្រឹងការគ្រប់គ្រង និងវិន័យការងាររបស់មន្ត្រីរាជការ។ កិច្ចប្រជុំបានផ្តោតលើការពង្រឹងការគោរពទង់ជាតិរៀងរាល់ព្រឹកថ្ងៃចន្ទ ការធ្វើពលកម្មសម្អាតបរិស្ថានមន្ទីររៀងរាល់ថ្ងៃសុក្រ និងការអនុវត្តវេនយាមប្រចាំការឱ្យបានត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់។









