
អាវុធហត្ថ និង ស.ស.យ.ក កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ នៅក្រុងច្បារមន
កំពង់ស្ពឺ៖ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ស្ពឺ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនគ្រួសារលោកស្រី រ៉េត សុខនឿន អាយុ៤៨ឆ្នាំ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជន់ ផ្ទះសម្បែង រស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។









