
សួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥០គ្រួសារ នៅវត្តទន្លេកន្ទិល ស្ថិតក្នុងភូមិសំរោងទង ឃុំសំរោងទង
ខេត្តកំពង់ស្ពឺ÷ ថ្ងៃទី ៣០ខែតុលា ឆ្នាំ២០២៦ លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពីលោក លោកស្រីក្នុងជួរគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា-អនុសាខាស្រុកសំរោងទង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥០គ្រួសារ នៅវត្តទន្លេកន្ទិល ស្ថិតក្នុងភូមិសំរោងទង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។









