
កិច្ចប្រជុំដាក់ផែនការ ត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ ក្នុងកម្មវិធីប្រុងពាលីសាងសង់អាគារស្នាក់ការគណបក្សខេត្ត
ថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម អ៉ិន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំដាក់ផែនការ ត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ ក្នុងកម្មវិធីប្រុងពាលីសាងសង់អាគារស្នាក់ការគណបក្សខេត្ត ដែលគ្រោងនឹងធ្វើឡើងនាពេលខាងមុខនេះ ។









