
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦៖

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦៖













កំពង់ស្ពឺ៖ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជបុតហេត្តខេត្តកំពង់ស្ពឺបានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ (ស.ស.យ.ក) សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ និងក្រុមការងារកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនគ្រួសារលោកស្រី រ៉េត សុខនឿន អាយុ៤៨ឆ្នាំ ដែលកំពុងរងផលប៉ះពាល់ដោយទឹកជន់ រស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។


ខេត្តគ័ងស៊ី៖ នារសៀលថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូព្រះពុទ្ធសាសនាដែលបានចូលរួមក្នុងវេទិកាព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត បានអញ្ជើញ និងនិមន្តធ្វើទស្សនកិច្ចផ្លូវការនៅព្រះវិហារបុរាណលើភ្នំហានសៀវ ក្នុងខេត្តគ័ងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនោះ ក៏មានការរៀបចំពិធីសូធ្យធម៌ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសន្តិភាព ដោយព្រះសង្ឃតាមបែបប្រពៃណីព្រះពុទ្ធសាសនាថេរវាទ។ ពិធីនេះបានបង្ហាញពីការរួមបញ្ចូលគ្នានៃសកម្មភាពសាសនា និងការផ្លាស់ប្តូរវប្បធម៌ព្រះពុទ្ធសាសនារវាងប្រទេសនានា ព្រមទាំងបង្ហាញពីស្មារតីនៃសេចក្តីជ្រះថ្លា មេត្តាធម៌ និងបំណងប្រាថ្នាចង់ឃើញមនុស្សជាតិរស់នៅប្រកបដោយសុខសន្តិភាព។


ខេត្តកំពង់ស្ពឺ÷ ថ្ងៃទី ៣០ខែតុលា ឆ្នាំ២០២៦ លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពីលោក លោកស្រីក្នុងជួរគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា-អនុសាខាស្រុកសំរោងទង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥០គ្រួសារ នៅវត្តទន្លេកន្ទិល ស្ថិតក្នុងភូមិសំរោងទង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។


កំពង់ស្ពឺ÷នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ *១~ស្ថានភាពទូទៅ៖* -រលាំងជ្រៃថ្ងៃនេះ ៦,៩០ ម/ថ្ងៃម្សិលមិញ ៧,២២ ម (-០,៣២ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,១០ ម - ពាមឃ្លៃថ្ងៃនេះ=៣,២០ម / ថ្ងៃម្សិលមិញ=៣,១៨ ម (+០,០២ ម ) -តាសាល ថ្ងៃនេះ=១៩,៤០ ម /ថ្ងៃម្សិលមិញ=១៩,៤០ ម (-០,០០ ម ) ហូរពីលើ កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=+០,៤០ ម
