
ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន ឯកអគ្គរដ្ឋទូតហ្វីលីពីន តែងតាំងថ្មីប្រចាំកម្ពុជា ចូលជូនសារតាំង
ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន ឯកអគ្គរដ្ឋទូតហ្វីលីពីន តែងតាំងថ្មីប្រចាំកម្ពុជា ចូលជូនសារតាំង

ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន ឯកអគ្គរដ្ឋទូតហ្វីលីពីន តែងតាំងថ្មីប្រចាំកម្ពុជា ចូលជូនសារតាំង













កំពង់ស្ពឺ÷ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារនយោបាយ និងការស្តារ-កែលម្អសោភ័ណភាពសញ្ញាសម្គាល់គណបក្សនៅតាមមូលដ្ឋាន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានបន្តសកម្មភាពចុះលើកស្លាកសញ្ញាគណបក្សបានចំនួន ៣២ ស្លាក បន្ថែមទៀត នៅតាមបណ្តាភូមិចំនួន ៩ ក្នុងឃុំភក្តី។


កំពង់ស្ពឺ÷ ឯកឧត្តមបណ្ឌិត អ៊ុក កោសា សមាជិគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជន ជាទីប្រឹក្សា សម្ដេចតេជោ ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសាមគ្គីមុនីជ័យ និង ឯឧត្តម សូឃុនវិរះ អភិបាលនៃ គណៈអភិបាលរងខេត្តកំពង់ស្ពឺ បានស្នើសុំ លំនៅដ្ឋាន (អង្គការមូលនិធិលំនៅស្ថាន)ចំនួន២ខ្នងជូនគ្រួសារទីទាល់ក្រ គ្មានជម្រករស់នៅចំនួនពីរគ្រួសារ។


កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយបានការណែនាំអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្តកំពង់ស្ពឺ លោកស្រីវរសេនីយ៍ឯក មួន មល្លិកា ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ នៃស្នងការដ្ឋាននគរបាលខេត្ដបានដឹកនាំក្រុមការងារយេនឌ័រ ចុះសួរសុខទុក្ខឪពុករបស់លោកស្រីវរសេនីយ៍ត្រី ឯក សុខសីលា នាយផ្នែក ការិយាល័យសុខាភិបាល (លោកឯក សាលួត អតីតស្នងការរងចូលនិវត្តន៍ឆ្នាំ២០២៦) ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ


ក្រសួងព័ត៌មាន នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» សម្រាប់សិក្ខាកាមចំនួន ៣០០នាក់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។
