
ភ្លើងគប់នៃការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជនពិការលើកទី៣ នឹងមកដល់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ
ភ្លើងគប់នៃការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជនពិការលើកទី៣ នឹងមកដល់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ

ភ្លើងគប់នៃការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជនពិការលើកទី៣ នឹងមកដល់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ













កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៩ និង ២៨នាទី មានករណីគ្រោះអគ្គិភ័យដ៏គួរឱ្យតក់ស្លុតមួយបានកើតឡើង ដោយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងស្ថិតនៅភូមិរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែសំណាងល្អដែលហេតុការណ៍នេះមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឬសត្វឡើយ។


កំពង់ស្ពឺ÷ ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកខេត្ត និងតាមផែនការចុះអភិបាលគាំទ្រមន្ទីរពេទ្យបង្អែកខេត្ត។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ បានចូលរួមប្រជុំរបាយការណ៍ពេលព្រឹកជាមួយលោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យខេត្ត ថ្នាក់ដឹកនាំមន្ទីរពេទ្យ លោក លោកស្រីជាវេជ្ជបណ្ឌិត និងមន្រ្តីបុគ្គលិកនៃមន្ទីរពេទ្យ ជាពិសេសឯកឧត្តមសាស្ត្រាចារ្យបានផ្តល់អនុសាសន៍ជាច្រើនដើម្បីពង្រឹងបច្ចេកទេសឱ្យកាន់តែល្អប្រសើរឡើង។ ក្រោយពីប្រជុំរួច ឯកឧត្តមសាស្រ្តាចារ្យ ក៏បន្តចុះត្រួតពិនិត្យបច្ចេកទេសនៃការព្យាបាលរបស់គ្រូពេទ្យ តាមផ្នែកនិមួយៗផងដែរ។


ខេត្តកំពង់ស្ពឺ៖ ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារសាខាកាកបាទក្រហមស្រុកសាមគ្គីមុនីជ័យ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ លោកស្រី ហ៊ូ ចាន់ធឿន អភិបាលរងស្រុក និងលោកស្រី ឆឹម ឆវី សមាជិកក្រុមប្រឹក្សាស្រុក រួមជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងមេភូមិ បានចុះសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ទៅសួរសុខទុក្ខគ្រួសារក្រីក្រ និងគ្រួសារមានជំងឺមហារីកចំនួន ៤គ្រួសារ ស្ថិតនៅភូមិអង្គតាឯក។


កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៧.៨០ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
