
ក្រុមការងារយេនឌ័រ ចុះសួរសុខទុក្ខឪពុករបស់លោកស្រីវរសេនីយ៍ត្រី ឯក សុខសីលា នាយផ្នែក ការិយាល័យសុខាភិបាល
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយបានការណែនាំអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្តកំពង់ស្ពឺ លោកស្រីវរសេនីយ៍ឯក មួន មល្លិកា ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ នៃស្នងការដ្ឋាននគរបាលខេត្ដបានដឹកនាំក្រុមការងារយេនឌ័រ ចុះសួរសុខទុក្ខឪពុករបស់លោកស្រីវរសេនីយ៍ត្រី ឯក សុខសីលា នាយផ្នែក ការិយាល័យសុខាភិបាល (លោកឯក សាលួត អតីតស្នងការរងចូលនិវត្តន៍ឆ្នាំ២០២៦) ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ










