
កិច្ចប្រជុំពិនិត្យ និងសម្រេចលើសំណើសាងសង់អគារសិក្សាថ្មី ៥បន្ទប់ ក្រោមជំនួយឧបត្ថម្ភនៅស្រុកឱរ៉ាល់
ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំដី១កន្លែង សម្រាប់សាងសង់អគារសិក្សាថ្មី ១ខ្នង មាន ៥បន្ទប់ ដែលជាអំណោយជំនួយរបស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមែន (ភ្នំពេញ) ឯ.ក ស្ថិតនៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត កាលពីថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំគិរីរម្យ (ជាន់ផ្ទាល់ដី) អគាររដ្ឋបាលខេត្ត។










