
ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ភូមិ-ឃុំ នាំយកសារលិខិតរំលែកទុក្ខ និងបច្ច័យបុណ្យសពជូនដល់ក្រុមគ្រួសារ លោកស្រី ប្រាក់ ស្រីនាង គ្រូបង្រៀននៅ សាលាបឋមសិក្សាស្វាយទាប
កំពង់ស្ពឺ÷ ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ -ឯកឧត្តម លី ណាវុឌ្ឍ អនុប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកគងពិសី និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំស្នំក្រពើ បានដឹកនាំ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ភូមិ-ឃុំ នាំយកសារលិខិតរំលែកទុក្ខ និងបច្ច័យបុណ្យសពជូនដល់ក្រុមគ្រួសារ លោកស្រី ប្រាក់ ស្រីនាង គ្រូបង្រៀននៅ សាលាបឋមសិក្សាស្វាយទាប នៃស្រុកគងពិសី បានទទួលមរណភាព កាលពីថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៣១ឆ្នាំ ដោយរោគាពាធ។










