
ឯកឧត្តម សាយ អណាន នាំយកទេយ្យទានប្រគេនព្រះមេគុណខេត្ត និងព្រះមន្ត្រីសង្ឃទូទាំងខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ចំពោះវិស័យព្រះពុទ្ធសាសនា ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានចាត់តាំងឯកឧត្តម សាយ អណាន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា នាំយកទេយ្យទានទៅប្រគេនព្រះវិមលថេរ ពេជ្រ សុភ័ក្រ ព្រះមេគុណខេត្ត និងព្រះមន្ត្រីសង្ឃទូទាំងខេត្តមណ្ឌលគិរី ដើម្បីចែកប្រគេនវត្តដែលមានការខ្វះខាតអំឡុងរដូវកាលបុណ្យភ្ជុំបិណ្ឌ។










