
ពិធីជូនអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាដ៏ថ្លៃថ្លា របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
កំពង់ស្ពឺ÷ ព្រឹកថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ឯកឧត្តម ភោគ សុវណ្ណរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្ពង បានអញ្ជើញជាអធិបតី ក្នុងពិធីជូនអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាដ៏ថ្លៃថ្លា របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសនោះផងដែរ ឯកឧត្តម បាននាំយក ចាហួយកែវពេជ្រធំ ហ្វាហ្វា ចំនួន ២៥កេស បន្ថែម ជូនដល់រដ្ឋបាលស្រុក ដើម្បីរៀបចំបែងចែក ក្នុងគោលបំណងសម្រាលបន្ទុក ជូនដល់ក្រុមគ្រួសារវីរកងទ័ព ក្នុងភូមិសាស្ត្រស្រុកថ្ពង សរុបចំនួន ៥៩គ្រួសារ។









