
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីរាជការចូលរួមកាន់បិណ្ឌវេនទី១៣ ឧទ្ទិសកុសលជូនបុព្វការីជន និងវីរជនពលីក្នុងបុព្វហេតុជាតិ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ក្រោមបរិយាកាសដ៏អធិកអធមនៃបុណ្យកាន់បិណ្ឌប្រពៃណីជាតិ លោក អ៉ិន ប៊ុនណា អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ និងជាតំណាងលោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរ បានដឹកនាំមន្ត្រីរាជការ ក្រោមឱវាទ អញ្ជើញចូលរួមប្រារព្ធពិធីកាន់បិណ្ឌវេនទី១៣ នៅក្នុងពុទ្ធសីមាវត្តមុនីរង្សីរតនារាម ហៅវត្តម្រុំខាងជើង ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។







