
អញ្ជើញនាំយកនូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកា របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត តូច ប៉ូលីវ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំរលាំងចក ស្រុកសំរោងទង បានអញ្ជើញនាំយកនូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកា របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនដល់ក្រុមគ្រួសារកងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ។









