
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងផែនការការពារជូនថ្នាក់ដឹកនាំ ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន និងអតីតយុទ្ធជន
ខេត្តកំពង់ស្ពឺ÷ នារសៀលថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងពិនិត្យផែនការការពារជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅសាលប្រជុំ កង ហ៊ាង អគាររដ្ឋបាលខេត្ត ជាន់ទី១។









