
បណ្ដុះបណ្ដាល ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៦ ជូនដល់មន្ត្រី លធ.ខប និងភាគីពាក់ព័ន្ធរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៤-២៥ ខែកញ្ញា ឆ្នាំ ២០២៦ នៅលេខាធិការដ្ឋានឆ្នោតខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ផ្ដាំផ្ញើក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលតាមក្រុងស្រុកទាំង ៩ របស់ខេត្តកំពង់ស្ពឺ÷ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ដើម្បីត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ រយៈពេលអនុវត្ត ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ (មានរយៈពេល ៥៥ថ្ងៃ) នៅតាមឃុំ-សង្កាត់ទូទាំងប្រទេស។ តើអ្នកណាខ្លះត្រូវទៅចុះឈ្មោះ ឬពិនិត្យឈ្មោះ? គឺជាប្រជាពលរដ្ឋទូទៅ អ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬត្រឹមថ្ងៃទី១ កញ្ញា ២០០៨), អ្នកដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោត និងអ្នកដែលបានផ្លាស់ទីលំនៅថ្មី។









