
ក្រុមចលនាស្ត្រីគណបក្សខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការឆ្ពោះទៅរកការបោះឆ្នោត នៅក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមចលនាស្ត្រីគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការឆ្ពោះទៅរកការបោះឆ្នោត ក្រោមអធិបតីភាព៖ • ឯកឧត្តម អ៉ិន ឃុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សខេត្តកំពង់ស្ពឺ។ • លោកជំទាវ ទឹម សាវ៉ាត ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមចលនាស្ត្រីគណបក្សខេត្តកំពង់ស្ពឺ។











